top of page

សិក្ខាសាលាឆ្លុះបញ្ចាំងសមិទ្ធិផលប្រចាំឆ្នាំរបស់គម្រោង៖ ពង្រឹងសិទ្ធិអំណាច សម្រាប់គណនេយ្យភាព ដំណាក់កាលទី២

(តុលា ២០២១ - កញ្ញា ២០២២)

អង្គការ VBNK បានរៀបចំ “សិក្ខាសាលាឆ្លុះបញ្ចាំងសមិទិ្ធផលប្រចាំឆ្នាំរបស់គម្រោង ពង្រឹងសិទ្ធិអំណាច សម្រាប់គណនេយ្យភាព ដំណាក់កាលទី២“ ដែលបានកំពុងអនុវត្តក្នុងរយៈពេល១ឆ្នាំកន្លងមក ក្រោមការគាំទ្រមូលនិធិពី BfdW គម្រោងមានគោលបំណងបង្កើនការចូលរួមរបស់សហគមន៍ក្នុងដំណើការអភិវឌ្ឍមូលដ្ឋាន និង លើកកម្ពស់ការឆ្លើយតបរបស់អាជ្ញាធរ និងអ្នកពាក់ពន័្ធចំពោះតម្រូវការផ្នែកសង្គម និងបរិស្ថាន ក្នុងសហគមន៍គោលដៅ រួមមានខេត្ត កំពង់ធំ ព្រះវិហារ និង ស្ទឹងត្រែង ក្នុងស្រុកគោលដៅចំនួន ៦ និង ឃុំចំនួន ១២ ដែលគ្របដណ្តប់ភូមិចំនួន ៨៦ភូមិ ។ អ្នកចូលរួមក្នុងសិក្ខាសាលារួមមាន៖ អង្គការដៃគូ AFD, COWS, NTFP, TDSP, YCC, and CAFDOC និង មន្រ្តីគាំទ្របច្ចេកទេសកម្មវិធីវិនិយោគស្រុក សមាជិកក្រុមប្រឹក្សាឃុំ និង តំណាងសហគមន៍។ សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំបាន ពិនិត្យសមិទិ្ធផលធៀបនឹងផែនការប្រចាំឆ្នាំ កំណត់បញ្ហាប្រឈម និងដំណោះស្រាយ និង លើកទិសដៅផែនការសម្រាប់ឆ្នាំបន្ទាប់។ សូមរង់ចាំមើលរបាយការណ៍សង្ខេបស្តីពីសិក្ខាសាលានេះក្នុងពេលឆាប់ៗនេះ។




VBNK is a professional, Cambodian-led capacity development organization with a significant track record of helping to accelerate the program impact of social development organization.

© 2024 រក្សាសិទ្ធគ្រប់យ៉ាងដោយ អង្កការ វីប៊ីអិនខេ ដំណើរការនិងស្ថាបនាដោយ Chakriya Sun

តំណររហ័ស

ទាក់ទង​មក​ពួក​យើងតាមរយៈ

ទូរស័ព្ទ៖ +855 23 223 721/731

អាសយដ្ឋាន៖ #៧០៧ ផ្លូវ ព្រះមុនីវង្ស(៩៣) សង្កាត់ បឹងកេងកង៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ 

  • X
  • Facebook
  • Youtube
  • Instagram
bottom of page