top of page

វគ្គបណ្ដុះបណ្ដាលប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយគម្រោង CGFA

ជាផ្នែកមួយនៃគម្រោងសកម្មភាពអនាគតបៃតងរបស់ទីភ្នាក់ងារ USAID Cambodia Green Future Activity (CGFA) VBNK បានចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រទំនាក់ទំនងការផ្លាស់ប្តូរសង្គម និងអាកប្បកិរិយា (SBCC)។ យុទ្ធសាស្ត្រនេះមានគោលបំណងដោះស្រាយការផ្លាស់ប្តូរអាកប្បកិរិយាដែលចង់បាន ដូចជា

  1. កាត់បន្ថយតម្រូវការគ្រឿងសង្ហារឹមឈើប្រណីត

  2. កាត់បន្ថយការទិញ និងការប្រើប្រាស់សាច់សត្ចព្រៃ​​ និង

  3. ការបញ្ឈប់ការចោលសំរាម។



ស្របតាមគោលបំណងទាំងនេះ គម្រោងបានបង្កើតក្រុមបៃតងដែលដឹកនាំដោយយុវជន ដើម្បីអភិវឌ្ឍ និងធ្វើសកម្មភាពផ្សព្វផ្សាយរបស់ពួកគេនៅក្នុងសហគមន៍របស់ពួកគេ ដោយផ្តោតលើផ្នែកជាក់លាក់នៃការផ្លាស់ប្តូរអាកប្បកិរិយា។ ដើម្បីគាំទ្រយុទ្ធនាការនេះ ក្រុមការងារប្រព័ន្ធផ្សព្វផ្សាយសង្គម របស់VBNK​យើង បានផ្តល់កម្មវិធីបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់យុវជនទាំងនោះ។

កម្មវិធីនេះមានគោលបំណងលើកកំពស់សមត្ថភាពរបស់ដៃគូគម្រោង និងយុវជនបៃតង Green Group ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗប្រកបដោយប្រសិទ្ធភាព។ ដោយផ្ដល់ឱ្យពួកគេនូវជំនាញសំខាន់ៗដូចជា៖

  • ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយសុវត្ថិភាព

  • ការរចនាក្រាហ្វិច

  • ការថតវីដេអូ និងការថតរូប



គំនិតផ្តួចផ្តើមនេះបានព្យាយាមធ្វើឱ្យអ្នកចូលរួមបង្កើតខ្លឹមសារប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញ។ ទាំងនេះនឹងធ្វើអោយប្រសើរឡើងនូវការចូលរួមរបស់ទស្សនិកជន និងសម្របសម្រួលការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ។ កម្មវិធីបណ្ដុះបណ្ដាលប្រព័ន្ធផ្សព្វផ្សាយសង្គមបានអប់រំយុវជនបៃតង (Green Group) ជាង 350 នាក់ និងបុគ្គលដែលចាប់អារម្មណ៍ផ្សេងទៀត។ វាបានបង្ហាញថាវគ្គប្រព័ន្ធផ្សព្វផ្សាយសង្គមរយៈពេល 3 ថ្ងៃនេះគឺត្រូវពឹងផ្អែកខ្លាំង លើរយៈពេលនៃការបង្ហាត់បង្រៀន និងការបង្វឹកដល់យុវជន។ លើសពីនេះ ក្រុមការងារ VBNK បានបណ្តុះបណ្តាលយុវជនទាំងនេះចំនួន 30 នាក់ក្នុងវគ្គ "បណ្តុះបណ្តាលសម្រាប់អ្នកបណ្តុះបណ្តាល" ដែលអាចឱ្យពួកគេធ្វើការបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយសង្គមដោយខ្លួនឯងនៅក្នុងសហគមន៍របស់ពួកគេ។ កិច្ចខិតខំប្រឹងប្រែងនេះមានគោលបំណងផ្សព្វផ្សាយចំណេះដឹងរបស់ពួកគេអំពីរបៀបលើកកម្ពស់ការយល់ដឹងអំពីសកម្មភាពបរិស្ថានតាមអ៊ីនធឺណិត។



bottom of page