top of page

ខ្ញុំ ក្រុមសហគមន៍ខ្ញុំ និងការទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នកដទៃ

ភ្នំពេញ


នៅថ្ងៃទី០៧និង០៨ និង ១៤និង១៥  ខែកញ្ញា ឆ្នាំ២០២៤ គម្រោងយូតអ៊ីចណៃ (Youth Ignite) របស់អង្គការ VBNK បានផ្តល់វគ្គបណ្តុះបណ្តាលវគ្គទី២ស្តីពី៖ ខ្ញុំ ក្រុម​សហគមន៍ខ្ញុំ និងការទំនាក់ទំនងរបស់ខ្ញុំ

ជាមួយអ្នកដទៃ  នៅសណ្ឋាគារពូឡូវ៉ៃ ដោយមានការចុឡរួមពីយុវជន​ដែលជាសិក្ខាកាមក្រុមទី១និងក្រុម២ ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក ​USAID តាមរយៈកម្មវិធីជម្រុញភាពជាអ្នកដឹកនាំរបស់យុវជន សម្រាប់ការអនុវត្តសកម្មភាពគម្រោងស្តីពីការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់យុវជន នៅរាជធានីភ្នំពេញ។


សិក្ខាសាលានេះមានសិក្ខាកាមជាយុវជនចូលរួមចំនួន ៥០នាក់និងអង្គ ក្នុងនោះមានស្រ្តី៣៣នាក់ ព្រះសង្ឍ១អង្គ ជនជាតិដើម៤នាក់ ខ្មែរឥស្លាម៩នាក់ និងក្រុមស្រលាញ់ភេទដូចគ្នានិងស្រីស្រស់ចំនួន៣នាក់។​


គោលបណំងនៃសិក្ខាសាលា៖ 

នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលសិក្ខាកាមនឹងអាច៖

  • បង្កើនចំណេះដឹង និងជំនាញរបស់សិក្ខាកាមទៅលើការប្រាស្រ័យទាក់ទង ការស្តាប់ ការផ្តល់ព័ត៌មានត្រឡប់ឬមតិកែលំអ និងការធ្វើបទបង្ហាញប្រកបដោយប្រសិទ្ធភាព។

  • អនុវត្ត តាមរយៈការទាញយកមេរៀនដែលរៀនសូត្រ ទាក់ទងនឹងជំនាញទំនាក់ទំនងរវាងបុគ្គល ការស្តាប់ ការផ្តល់ការផ្តល់ព័ត៌មានត្រឡប់ឬមតិកែលំអ និងការធ្វើបទបង្ហាញ ដើម្បីបង្កើនទំនាក់ទំនងរបស់ពួកគេជាមួយអ្នកដទៃ។




bottom of page